Video Transcript

អំពីវីដេអូ IBAC ជាភាសាខ្មែរ

នៅពេលអំពើពុករលួយកើតមានក្នុងវិស័យសាធារណៈ
វាធ្វើឲ្យយើងទាំងអស់គ្នាឈឺចាប់។

អំពើពុករលួយធ្វើឲ្យខាតបង់ដល់ពន្ធដារ
និងពន្ធលើអចលនទ្រព្យ

ដែលគួរតែប្រើសម្រាប់ដំណើរការ និងថែទាំ

សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់របស់រដ្ឋវិកតូរីយ៉ា និងគម្រោង
ហើយនិងសេវាកម្មសាធារណៈចាំបាច់ផ្សេងៗទៀត។

សហគមន៍រដ្ឋវិកតូរីយ៉ារំពឹងឲ្យវិស័យសាធារណៈ
រដ្ឋាភិបាលថ្នាក់រដ្ឋ

បុគ្គលិកក្រុមប្រឹក្សាប្រចាំតំបន់ និងមន្ត្រីប៉ូលីស

ប្រកាន់អាកប្បកិរិយាសមរម្យ និងប្រើប្រាស់លុយ និង
ទ្រព្យសម្បត្តិសាធារណៈដោយមានទំនួលខុសត្រូវ

សម្រាប់ផលប្រយោជន៍យើងទាំងអស់គ្នា។

យើងរំពឹងឲ្យពួកគេមានសេចក្តីទៀងត្រង់

មិនទទួលឥទ្ធិពលដោយសារផលប្រយោជន៍ផ្ទាល់ខ្លួន ភាពលោភលន់

ឬមិនពាក់ព័ន្ធនឹងអាកប្បកិរិយាឧក្រិដ្ឋ។

យើងរំពឹងឲ្យវិស័យសាធារណៈគ្មានអំពើពុករលួយ។

IBAC គឺជាទីភ្នាក់ងារប្រឆាំងអំពើពុករលួយឯករាជ្យ
របស់រដ្ឋវិកតូរីយ៉ា។

IBAC ដោះស្រាយអំពើពុករលួយ
និងកិរិយាខុសឆ្គងធ្ងន់ធ្ងរ

នៅក្នុងក្រសួង និងទីភ្នាក់ងារ
របស់រដ្ឋាភិបាលថ្នាក់រដ្ឋ

ប៉ូលីសរដ្ឋវិកតូរីយ៉ា បុគ្គលិកក្រុមប្រឹក្សា ប្រចាំតំបន់ និងសមាជិកក្រុមប្រឹក្សា

សមាជិកសភា ចៅក្រម និងចៅក្រមថ្នាក់ក្រោម។

នៅពេលមានអ្វីមួយមិនត្រឹមត្រូវនៅក្នុង
វិស័យសាធារណៈនៃរដ្ឋវិកតូរីយ៉ា

IBAC ផ្តល់ដល់ជនគ្រប់រូបនូវលទ្ធភាព
ដើម្បីចាត់វិធានការដើម្បីឆ្លើយតបនឹងបញ្ហានេះ។

អំពើពុករលួយ និងកិរិយាខុសឆ្គងនៅក្នុងវិស័យ
សាធារណៈនៃរដ្ឋវិកតូរីយ៉ា អាចមានទម្រង់ច្រើន

ដូចជាការយក ឬផ្តល់សំណូក

ការប្រើមុខតំណែងដែលមានឥទ្ធិពលដោយទុច្ចរិត

ការប្រព្រឹត្តអំពើបន្លំ ឬការលួច

ការប្រើប្រាស់ខុសនៃព័ត៌មានពីកន្លែងធ្វើការ

ឬការធ្វើផែនការប្រព្រឹត្តសកម្មភាពពុករលួយ។

ទាក់ទងនឹងប៉ូលីសរដ្ឋវិកតូរីយ៉ា

កិរិយាខុសឆ្គង និងអំពើពុករលួយធ្ងន់ធ្ងរ
ក៏អាចរាប់បញ្ចូល

ការរំលោភអំណាចរបស់ប៉ូលីស

ដូចជាការបំពាន និងការប្រើប្រាស់កម្លាំងហួសប្រមាណ

ការមានទំនាក់ទំនងមិនសមរម្យ

និងការបញ្ចេញព័ត៌មានរបស់ប៉ូលីសឲ្យដល់
ក្រុមឧក្រិដ្ឋកម្មដែលមានអង្គការចាត់តាំង។

ក៏ប៉ុន្តែ IBAC មិនអាចស៊ើបអង្កេត
បញ្ហាពីរដ្ឋ ឬដែនដីផ្សេងទៀត

បញ្ហាសហព័ន្ធណាមួយ ឬបញ្ហាណាមួយ
នៅក្នុងវិស័យឯកជនទេ

លុះត្រាតែវាពាក់ព័ន្ធនឹងបុគ្គលិក
វិស័យសាធារណៈនៃរដ្ឋវិកតូរីយ៉ា

ហើយ IBAC មិនដោះស្រាយភាពគ្រោតគ្រាត ឬសេវាកម្មអតិថិជនអន់នោះទេ។

តើអ្នកបានឃើញអ្វីខ្លះទេ?

តើអ្នកសង្ស័យថាមានអំពើពុករលួយឬទេ?

ដូច្នេះ សូមចាត់វិធានការអ្វីមួយដើម្បីកែតម្រូវវា។

សូមស្វែងរកវិធីដែលអ្នកអាចរាយការណ៍អំពើពុករលួយ

ដោយចូលមើលវ៉ិបសាយថ៍របស់យើង ឬហៅទូរស័ព្ទទៅលេខ 1300 735 135។

នៅពេលអ្នកទាក់ទងមក IBAC

យើងនឹងវាយតម្លៃព័ត៌មានដែលអ្នកផ្តល់អំពីអំពើពុករលួយ

ដើម្បីសម្រេចថាតើត្រូវបញ្ជូន ទាត់ចោល ឬក៏ស៊ើបអង្កេតបញ្ហានេះ។

IBAC ទទួលខុសត្រូវក្នុងការបង្ហាញឲ្យគេដឹង
ទប់ស្កាត់ និងស៊ើបអង្កេត

អំពើពុករលួយ និងកិរិយាខុសឆ្គងធ្ងន់ធ្ងរនៅក្នុងវិស័យ
សាធារណៈ និងប៉ូលីសរដ្ឋវិកតូរីយ៉ា

ក៏ប៉ុន្តែវាពឹងទៅលើជនគ្រប់រូបត្រូវនិយាយចេញ
នៅពេលមានអ្វីមួយមិនត្រឹមត្រូវ។

ដោយមានជំនួយរបស់អ្នក

យើងអាចបន្តពង្រឹងសុចរិតភាព និងភាពម៉ឺងម៉ាត់
ប្រឆាំងអំពើពុករលួយនៃវិស័យសាធារណៈ

ហើយធានាថាលុយ និងធនធានសាធារណៈ

ត្រូវប្រើប្រាស់ដើម្បីផ្តល់សេវាកម្ម និងគម្រោងនានា
ដែលសហគមន៍រដ្ឋវិកតូរីយ៉ា រំពឹងទុក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល www.ibac.vic.gov.au

ឬហៅទូរស័ព្ទទៅលេខ 1300 735 135។